នយោបាយ

នាយករដ្ឋមន្ត្រី៖ គណបក្សនយោបាយ នៅក្នុងស្រុក មានកម្មវិធីប្រកួតប្រជែង គោលនយោបាយល្អ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សនយោបាយនៅក្នុងប្រទេស ពេលនេះមានកម្មវិធីនយោបាយ ប្រកួតប្រជែងគ្នាល្អ ខណៈចាប់ពីពេលនេះតទៅ គណបក្សប្រជាជនកម្ពុជា មិនលើកលែងឱ្យអ្នកជេរប្រមាថ និងលាបព៌ណជាដាច់ខាត។

ថ្លែងក្នុងពិធីចែកសញ្ញាតបត្រដល់ សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិ តសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព៌រពាណិជ្ជកម្មជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «អ្នកនៅក្នុងស្រុកឥឡូវប្រកួតប្រជែង កម្មវិធីនយោបាយល្អណាស់ ហើយគណបក្សប្រជាជនកម្ពុជា បញ្ជាក់ជំហរថាចាប់ពីពេលនេះ ទៅមុខមិនអនុញ្ញាតឲ្យអ្នកណាលាបពណ៌ ប្រមាថ ដោយគណបក្សមិនតបតផ្លូវច្បាប់នោះទេ! សូមបញ្ជាក់ជូន» ។

សម្តេចតេជោបន្តថា ការប្រកួតប្រជែងកម្មវិធីនយោបាយ គឺយើងត្រូវប្រកួយប្រជែងគ្នា ហើយគណបក្សប្រជាជនមិនបានបង្អាប់ ឬប្រមាថគណបក្សនូវ នយោបាយណាមួយហើយអ្នកមិ នត្រូវបង្អាប់កម្មវិធីនយោបាយរបស់គណបក្សខ្ញុំ រហូតដល់ចោទប្រកាន់គណបក្សរបស់ខ្ញុំថាជា អាយ៉ង និងគណបក្សលួចសន្លឹកឆ្នោតក៏ មិនអាចទទួលយកបានដែរ។ បើសិនមានករណី ប្រមាថណាមួយគណបក្សប្រជាជន នឹងធ្វើតាមផ្លូវច្បាប់ ផងដែរ។

សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបន្ទាប់ពី គណបក្សនយោបាយជាច្រើន បានប្រកាសចូលរួមប្រកួតប្រជែងការបោះឆ្នោត ហើយមិនធ្វើការវាយប្រហារ និងប្រមាថដល់គណបក្សនយោបាយ ណាមួយនោះទេ។ ពោលគឺនឹងធ្វើការផ្សព្វផ្សាយ នូវគោលនបោបាយខ្លួនដែលបានដាក់ចេញ ៕

To Top