ព័ត៌មានជាតិ

អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ ជួបអ្នកជំនាញការហិរញ្ញវត្ថុ ADB

ភ្នំពេញ ៖ លោក បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាង លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB និងសហការី បានទទួលជួបជាមួយ លោក Kosintr Puogsophol ជំនាញការ វិស័យហិរញ្ញវត្ថុ នៃធនាគារអភិវឌ្ឍន៍អាស៊ី ( Financial Sector Specialist of Asian Development Bank – ADB) នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការធនាគារ ARDB ដើម្បីពិភាក្សាអំពីគោលការណ៍ ណែនាំលម្អិតសម្រាប់ការបោះផ្សាយ លក់សញ្ញាបណ្ណបៃតង នៅកម្ពុជា ៕

To Top