បាត់តំបង ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញ ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ ឥណទានគាំទ្រ ដល់គម្រោងដាំដុះបន្លែសុវត្ថភាព ក្នុងផ្ទះសំណាញ់ ជូនដល់សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង។

បន្ទាប់ពីបានស្តាប់ នូវបញ្ហាប្រឈមនានា របស់បងប្អូនសហគមទាំងពីររួចមក លោកបណ្ឌិត បានធ្វើការណែនាំ និងផ្តល់ជាអនុសាន៍ល្អៗ មួយចំនួន ជូនដល់បងប្អូនផងដែរ ។
បន្ថែមលើនេះ លោកបណ្ឌិត បានធ្វើការណែនាំអំពីគោលការណ៍ ឥណទានរបស់ ARDB ដែល ជាធនាគារបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការឣភិវឌ្ឍវិស័យកសិកម្ម និង ដើម្បីកសិករ និងការឣភិវឌ្ឍ សេដ្ឋកិច្ចសង្គម ហើយធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូន ដែលមានតម្រូវការ ឥណទានសម្រាប់ការ ពង្រីកផ្ទះសំណាញ់ និង ការដំាដុះបន្លែ និងការចញ្ចឹមសត្វជាដើម។
លោកបណ្ឌិតលើកទឹក ចិត្តដល់បងប្អូន ក្នុងករណីមានតម្រូវការឥណទាន អាចទាក់ទងមកធនាគារ ARDB បាន។

ជាចុងក្រោយ លោកបណ្ឌិត បានធ្វើការរំលឹកអំពី កាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយលោកបណ្ឌិត ស្នើសុំបងប្អូនសហគមន៍ទាំងអស់ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តនិរន្តភាព ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍជូនដល់សង្គមជាតិយើង។

បន្ទាប់ពីបញ្ចប់ កម្មវិធីសំណេះសំណាលលោកបណ្ឌិត និង សហការី បានបន្តអញ្ជើញ ចុះត្រួតពិនិត្យការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ របស់បងប្អូនសហគមន៍ ហើយលោកបណ្ឌិត បន្តលើកទឹកចឹត្តដល់ម្ចាស់កសិដ្ឋានបន្តពង្រីកផ្ទះសំណាញ់ដាំដុះបន្ថែមទៀត។ ក្នុងករណីមានតម្រូវការឥណទាន អាចទាក់ទងមក ធនាគារ ARDB បាន៕


