ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា វិស័យទេសចរកម្ពុជា មិនចាំបាច់ធ្វើការផ្សព្វផ្សាយ នៅតាមសារព័ត៌មាន អន្តរជាតិធំៗ ដូចជា ទូរទស្សន៍ស៊ីអិនអិន និងប៊ីស៊ីស៊ីទេ ។ ន័យដែលសម្តេចថា មិន ចាំបាច់ផ្សាយ តាមសារព័ត៌មាន អន្តរជាតិធំនោះ គឺបង្វែមកផ្សព្វផ្សាយ តាមរយៈភ្ញៀវទេសចរ បរទេស ដែលពួកគាត់មកទស្សនាកម្ពុជា គ្រប់គ្រាន់ហើយ ។
ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ” នារសៀលថ្ងៃ២៧ កុម្ភៈ សម្តេចតេជោ បានមានប្រសាសន៍ថា វិស័យទេសចរមិនបាច់ផ្សាយ លើបណ្តាញទូរទស្សន៍ ស៊ីអិនអិន និងប៊ីស៊ីស៊ីនោះទេ គឺផ្សាយតែតាមទេសចរ ដែលមកទស្សនា នៅកម្ពុជាយកទៅណាអស់ ។
ដោយសម្តេចបញ្ជាក់ថា ភ្ញៀវបរទេសដែលកម្ពុជា កម្សាន្តកម្ពុជាហើយ ក្រោយត្រឡប់ទៅវិញ គឺពួកគេនាំទាំងគ្រួសារមកម្តងទៀត។
សម្តេចតេជោបន្តថា “ចឹងទេសចរណ៍មក គឺចង់មកម្តងទៀតមក (កម្ពុជា) ទាំងក្រុមគ្រួសារ និងមិត្តភិក្ត។ ធ្វើយ៉ាងណាកុំពួកគេមកហើយមិនចង់មកម្តងទៀត” ៕