ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើដល់ក្រុមប្រឆាំង ដែលមាននិន្នាការ និងចេះតែរិះគន់ ពេលសកម្មជនខ្លួន ចូលរួមជាមួយបក្ស កាន់អំណាច ព្រោះពួកគេសុទ្ធតែចង់ធ្វើការ ជាមួយរដ្ឋាភិបាល នូវអ្វីដែលគេចង់ធ្វើ ។
ថ្លែងក្នុងពិធីបិទ សន្និបាត របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ បានគូសបញ្ជាក់ថា ៖ «ប៉ុន្មានថ្ងៃមកនេះ មានការជេរគ្នា តាមបណ្តាញសង្គម បន្ទាប់ពីក្រុមអង្គការ យុវជនមួយចំនួន បានទៅជួបខ្ញុំ ហើយនិយាយថា ពួកគេនិយាយគេ បានធ្វើសកម្មភាពច្រើនណាស់ ហើយក្នុងការប្រឆាំងរាជរដ្ឋាភិបាល ប៉ុន្តែពួកគេនោះ អត់បានទទួលផលអីទាំងអស់ តែពេលនេះ ពួកគេបានសុំចូលជាមួយ គណបក្សប្រជាជនកម្ពុជា ហើយធ្វើការជាមួយ រាជរដ្ឋាភិបាលវិញ» ។
សម្តេចតេជោបានបន្តថា សម្តេចបានសុខចិត្តទទួលយុវជន (កូនៗ) ទាំងនោះ ឲ្យជួប ប៉ុន្តែពេលចលនានេះ ប្ដូរទិសពីការគាំទ្រក្រុមប្រឆាំង បែរជា មានការវាយប្រហារ ពីក្រុមប្រឆាំង ទៅលើយុវជនទាំងនោះ ។ នេះជាការខ្វះ គោរព ប្រជាធិបតេយ្យហើយ ពោល គឺនៅពេលគេគាំទ្រខ្លួនថាគេល្អ ដល់ពេលគេមកសហការ និងគាំទ្រជាមួយរដ្ឋាភិបាល ក្នុងការការពារបរិស្ថាន ។
សម្តេចតេជោ ក៏បានឲ្យដឹងថា ក្រុមដែលកាពារបរិស្ថាន មកជួបសម្តេចនោះ គឺក្រុមដែលធ្លាប់ធ្វើបាតុកម្ម ប្រឆាំង នឹងរាជរដ្ឋាភិបាល ទាំងពីសកម្មភាព ១០០រាត្រី និងកម្មវិធីផ្សេងៗទៀត ប៉ុន្តែពេលនេះក្រុមប្រឆាំង បានចាប់ផ្តើមវាយប្រហារគេពួកគេ នៅពេលមកធ្វើការជាមួយ រាជរដ្ឋាភិបាល ។
សម្តេចបានបញ្ជាក់ថា ៖ «បើអ្នកគិតពីដំណើរប្រជាធិបតេយ្យ និងសិទ្ធិប្រជាពលរដ្ឋ អំពីបញ្ហានយោបាយ អ្នកកុំវាយប្រហារកូនៗទាំងនេះ ។ វាមិនមែនជារឿង ប្រជាធិបតេយ្យទេ គឺនៅ ពេលគេជេរវាយប្រហារ រដ្ឋាភិបាល អ្នកថាល្អ ចាត់ទុកគេល្អ ដល់ពេលគេចូលជា មួយរដ្ឋាភិបាល ដើម្បីធ្វើសកម្មភាពរបស់គេ អ្នកឯងថាគេត្បត់លក់ ឧត្តមគតិ ដែលចំណុចនេះមិនមែន ជាដំណើរលទ្ធិប្រជាធិបតេយ្យទេ»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានឲ្យដឹងថា នៅពេលសម្តេចជួបក្រុមយុវជន ដែលធ្វើការខាងបរិស្ថានក៏បានសួរនាំពួកគេ ហើយសម្រេចឲ្យពួកគេ ធ្វើការងារនឹងបន្ត ។
សម្តេចគូសបញ្ជាក់ថា៖«ខ្ញុំអត់ចាត់ទុកកូនៗ ទាំងនឹងជាសត្រូវនោះទេ ឥឡូវគេនាំគ្នាមកច្រើនអង្គការណាស់«…»អីញ្ចឹងទេខ្យល់កំពុងដូរទិស អីចឹងសូមអំពាវនាវដល់ អ្នកនយោបាយ និងគណបក្សនយោបាយផ្សេងៗ កុំលាបពណ៌ កូនៗទាំងនេះដែល ពីដើមគេធ្លាប់ចូលរួមបាតុកម្មជាមួយរដ្ឋាភិបាល តែឥឡូវគេមិនធ្វើទៀត ហើយគេសុំកិច្ចការនេះបន្ត» ។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានចំអកមេដឹកនាំប្រឆាំង មានសមត្ថភាពអន់ គិតគូរតែរឿងប្រឆាំង ផ្តាប់មុខតែម្តង ។ សូម្បីតែក្មេងៗ ចូលរួមដើម្បីអភិវឌ្ឍន៍ប្រទេ សសុទ្ធតែថាគេលក់ក្បាល អីញ្ចឹងទេ រងចាំមើលតិចទៀត លក់ដល់ទាំងអស់ហ្នឹង ។
សម្តេចសង្កត់ធ្ងន់ថា ៖«គេឃើញរដ្ឋាភិបាលធ្វើល្អ ហើយគេរត់មកចូលរួមជាមួយរដ្ឋាភិបាល មិនទាស់ខុសទេ ។ អាហ្នឹងសុំផ្តាំទេ ប្រាប់យកបុណ្យទេ ប្រយ័ត្នក្មេងវាទ្រាំមិនបាន មកប្រមាថវាសុទ្ធតែលក់ក្បាលអីញ្ចឹងអី ។ ក្មេងៗនេះសុទ្ធតបញ្ញវន្ត គួរដឹង»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សង្គមជាតិ ដៃគូអភិវឌ្ឍន៍នានា និងប្រជាពលរដ្ឋ គ្រប់រូបសូមគាំទ្រ និងចូលរួមឲ្យសកម្មនូវស្មារតីខ្ពស់ ក្នុងការប្រឡងប្រណាំ ងទីក្រុងស្អាត រោមណីដ្ឋាន សេវាល្អ បដិសណ្ឋាកិច្ចល្អ ដើម្បីឲ្យក្លាយជាគោលដៅល្អ ប្រកបដោយសោភណ័ភាព ក្នុងការទាក់ទាញខ្ពស់ សម្រាប់ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ សាកសមព្រះរាជាណាចក្រកម្ពុជា អឆរិយ និងផ្តល់ភាពកក់ក្តៅ ៕