ព័ត៌មានជាតិ

កងកម្លាំងយោធាចិន ដាក់សញ្ញាប្រកាសអាសន្នកម្រិតខ្ពស់

បរទេស៖យោងតាមការបញ្ជាក់ដោយអ្នក នាំពាក្យរបស់កងកម្លាំងយោធា របស់ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃ ម្សិលមិញនេះ ថាយន្តហោះ ចម្បាំង របស់អាមេរិកមួយគ្រឿង ដែលបានធ្វើការហោះហើរកាត់ទៅនឹងច្រកសមុទ្រកោះ តៃវ៉ាន់គឺជាការគម្រាមកំហែងដ៏ធំមួយ សម្រាប់ ស្ថេរភាពនៅក្នុងតំបន់។

យន្តហោះប្រភេទ P-8A Poseidon ជាយន្តហោះចម្បាំងនិងឈ្លបយកការណ៍ ដើម្បីប្រឆាំងទៅនឹងនាវាមុជទឹកបាន ធ្វើការហោះហើរពីឈូងសមុទ្រ ដែលបែងចែករវាងដែនកោះតៃវ៉ាន់ និងដែនអធិបតេយ្យភាពរបស់ប្រទេសចិនកាលពី ថ្ងៃចន្ទ។

ជាការឆ្លើយតបចិនបានប្រើប្រាស់យន្តហោះ Su-27 ដើម្បីធ្វើការតាមឃ្លាំមើលយន្តហោះចម្បាំងមួយនេះ ហើយតាមការបញ្ជាក់ ដោយអ្នកនាំពាក្យ កងកម្លាំងទ័ពចិនលោក Shi Yi បានពោលថា៖វាជាចេតនាធ្វើឱ្យខូចស្ថានការណ៍ ស្ថេរភាពក្នុងតំបន់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព ។

ទោះបីជាយ៉ាងណាក្តីលោក​បាន​បន្ថែមទៀត​ថា កងកម្លាំងយោធា​ចិន ​បានសម្រេចចិត្តបើកការត្រៀមខ្លួនយ៉ាង​ប្រុង​ ប្រយ័ត្ន​ខ្ពស់បំផុត​ក្នុង​ការ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​ នូវ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី៕

ប្រែសម្រួល៖ស៊ុនលី

To Top