ស្វាយរៀង ៖ លោកជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា បានថ្លែងជំរុញ ដល់មន្ទីរអប់រំខេត្តស្វាយរៀង ត្រូវបន្តលើក កម្ពស់សុខភាព អនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយយកចិត្តទុកដាក់ ការលក់ដូរក្នុងសាលារៀន ការហាត់ប្រាណ គាំទ្រសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់សិស្ស ឲ្យបានល្អប្រសើរបន្ថែមទៀត។
ថ្លែងបែបនេះ របស់លោកអនុរដ្ឋលេខាធិការ ក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាត បូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២១. ២០២២ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២២-២០២៣នាព្រឹកថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំខេត្ត។
លោកអនុរដ្ឋលេខាធិការ ក្រសួងអប់រំ បានដាក់ទិសដៅឱ្យមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្វាយរៀង ត្រូវលើកកម្ពស់ការធ្វើបដិវត្តន៍ កម្មការងារអប់រំ យុវជន និងកីឡាជាប្រចាំ ។ បន្តពង្រឹងសេវាអប់រំ ឱ្យមានគុណភាព សមធម៌និងបរិយាប័ន្នព្រមទាំងលើកម្ពស់ការ សិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការរៀនសូត្ររបស់សិស្សានុសិស្ស និងយុវជនដែលជួបការលំបាកនានា ។ បន្តលើកកម្ពស់ បរិស្ថានស្អាត សេវាល្អ – ដោយបន្តថែទាំកែលម្អ ជួសជុល កសាងអគារសិក្សា និងបំពាក់គ្រឿង សង្ហារឹមឲ្យបានគ្រប់គ្រាន់ យកចិត្តទុកដាក់កសាងបណ្ណាល័យ បន្ទប់ពិសោធន៍ រោងជាង បន្ទប់គេហៈវិជ្ជា សួនច្បារ សួនបន្លែ សួនជីវៈចំរុះ បរិស្ថានបៃតង ទីលានកីឡា ។ បន្តលើកកម្ពស់ការ អប់រំបរិស្ថាន ការដាំដើមឈើក្នុងទីធ្លាសាលា ក្នុងថ្នាក់និងការគ្រប់គ្រង សំរាម ។
បើលោកខៀវ សំអុល បានបញ្ជាក់ថា បញ្ហាប្រឈមសំខាន់ៗក្នុងឆ្នាំ២០២២- ២០២៣ រួមមាន៖ – នៅក្នុងឆ្នាំសិក្សា២០២២-២០២៣នេះគ្មានគ្រូ បង្រៀនចេញថ្មី ធ្វើឱ្យខ្វះ គ្រូមួយចំនួនចូលនិវត្តន៍ និងទទួលមរណៈភាព ដោយសារជំងឺ សាលារៀនមួយចំនួនខ្វះ អគារសិក្សា អគារសិក្សាខ្លះទ្រុឌទ្រោម និងខូចខាត ដែលតម្រូវ ឱ្យមាន ការជួសជុលជាបន្ទាន់ផងដែរ៕