ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងតបទៅករណីមួយ ដែលហាមមិនឲ្យប្រជាពលរដ្ឋចុះទៅស្ទូចត្រី នៅស្ទឹងព្រែកត្នោត ក្នុងទឹកដីខេត្តកណ្តាលថា ពុំហាមនោះទេ។

តាមរយៈបណ្តាញហ្វេសប៊ុក នារាត្រីថ្ងៃ២៨ កុម្ភៈដែលលោក ឌិត ទីណា ស៊ែរបន្តពីអាខោនឈ្មោះ “ Na Rith” ដែលបានសរសេរថា មានបុរសម្នាក់ចុះមកហាមឃាត់ពួកគេ ដែលជាក្រុមថតវិដេអូពីសកម្មភាពស្ទូចត្រី ដាក់ក្នុងផេកខ្លួនមិនឲ្យជិះទូកស្ទូចត្រី។ ករណីនេះ លោករដ្ឋមន្រ្តីបានថ្លែងថា បើអ្នកណាមិនឲ្យចុះស្ទូចត្រី អាចទាក់ទងប្រធានមន្ទីរកសិកម្ម ខេត្តកណ្តាលបាន។
លោកថា “មិនមានការហាមនេះទេ។ បើនរណាមកហាមសូមឲ្យគេទាក់ទង ទៅប្រធានមន្ទីរខេត្តកណ្តាល តាមលេខនេះ +855 12 898 049” ៕

