ព័ត៌មានជាតិ

ឆ្នាំ២០២២ ក្រសួងការបរទេស ជួយពលរដ្ឋខ្មែរ រងគ្រោះពីការរំលោភសិទ្ធិ និងជួញដូរមនុស្សជិត៨ពាន់នាក់ នៅបរទេស

ភ្នំពេញ ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រសួងការបរទេសខ្មែរ បានផ្តល់ការគាំទ្រ គាំពារ ជួយសង្គ្រោះ និង សម្របសម្រួលមាតុភូមិនិវត្តន៍ ដល់ពលរដ្ឋខ្មែរ រងគ្រោះដោយការរំលោភសិទ្ធិសេរីភាព នៅបរទេស និងអំពើជួញដូរមនុស្សចំនួន៧ ៩៥៣នាក់ ។

ពលរដ្ឋខ្មែរដែលរងគ្រោះនោះមាននៅប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី។

ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស នាថ្ងៃទី១ ខែមីនា លោក អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា ស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេស បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រាស្រ័យទាក់ទង ជាមួយពលរដ្ឋកម្ពុជា រស់នៅបរទេសមានជាអាទិ៍ ៖ អាមេរិក បារាំង អឺរ៉ុប និងអូស្ត្រាលី ក៏ដូចជា សម្របសម្រួល ដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅបរទេស ។ ក្នុងនោះ ដូចជាការផ្តល់សេវារដ្ឋបាល សេវាកុងស៊ុល និងការឧបត្ថម្ភគាំពារផ្សេងៗទៀតផងដែរ ៕

To Top