ភ្នំពេញ៖ ថ្នាក់ដឹកនាំគណៈគ្រប់គ្រង និងសមាជិក-សមាជិកា នៃសមាគមអ្នកជំនាញរងទ្រព្យកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ការចេញសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣នេះ ពីការកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្និដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវ ជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២រដ្ឋ តាមមាត្រា៤៣៩ និងមាត្រា ៤៥៣ នៃក្រុមស្រីទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាននូវ សិទ្ធិបោះឆ្នោត សិទ្ធិអឈ្មោះបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ ជនជាប់ចោទឲ្យស្ថិតក្រោម វិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន មិនត្រូវឲ្យជួបបុគ្គល ណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយ តម្លាភាព ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងពិធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបង្កើតត្រូវ វគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្រាប់ ជួលដល់រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាម #តរង់នៃបដិវត្តនេះ គឺជាអំពើព្រោះថ្នាក់ដ៏ធ្ងន់ពុកប៉ះពាល់ដល់ឯករាជ្យជាតិ សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាព សង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។
ក្នុងនាមសមានអ្នកជំនាញ អចលនទ្រព្យកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការ នៃការលើកកម្ពស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុ ជា ប៉ុន្តែយើងខ្ញុំ សូមល្អងដាច់ខាតការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តតែការសម្ងាត់ណាមួយ ដោយឃុបឃិតជាមួយបរទេស ដើម្បីចូលរំលំរាជរដ្ឋាភិបានស្រប ច្បាប់ តាមរយៈបដិវត្តពណ៍ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិច បំផ្លាញសន្តិភាពប្រទេស សន្តិសុខជាតិ ម្តុំភោពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕