ភ្នំពេញ៖ ក្រោយបុគ្គលម្នាក់មាន រហស្សនាម ធីចរចា ដែលបានចេញវិដេអូក្នុងហ្វេសប៊ុក ចង់មកលេងស្រុកកំណើតនាថ្ងៃចូលឆ្នាំខ្មែរ និងព្រឹត្តិការណ៍ស៊ីហ្គេម ហើយមិនហានមកដោយសារ ខ្លាចគេចាប់ចង់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន ហៅបុគ្គលនេះ មកលេងស្រុកមក ។
ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោបានលើកឡើងថា “ធីចរចាអើយមកលេងស្រុកមក ហើយមកចូលគណបក្សប្រជាជនកម្ពុជា”។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា ដូច្នេះបើអ្នកណា (ពលរដ្ឋខ្មែរស់នៅក្រៅប្រទេស) ចង់មកលេងស្រុកខ្មែរ គ្មានអ្នកណាគេហាមនោះ គឺសម្តេចស្វាគមន៍ជានិច្ច។ ដោយសម្តេចថា បើអ្នកណាចង់មកស្រុកកំណើត ហើយខ្លាចគេចាប់ខ្លួន ប្រាប់មក ចាំរកដំណោះស្រាយឲ្យ ៕