ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ បានយាងចុះជួបសំណេះសំណាល សួរសុខទុក្ខ រចនាសម្ព័ន្ធ សកម្មជន ប្រជារាស្ត្រអ្នកគាំទ្រ ប្រមាណជាង ២០០នាក់ ស្ថិតនៅក្នុងភូមិតាឡង់ ឃុំត្នោចុងសស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។
មានព្រះបន្ទូលនាឱកាសនោះ បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ តស៊ូ ប្រកបដោយស្មារតីអង់អាចរបស់ សមាជិកសមាជិកា ថ្នាក់ដឹកនាំទាំងអស់ នៅក្នុងខេត្តកំពត ដែលនៅតែមានភក្តីភាព ស្មោះត្រង់ ស្រឡាញ់ គាំទ្រ គណបក្ស រាជានិយម ហ៊្វុនស៊ិនប៉ិច គ្រប់កាលៈទេសៈ ហើយបូជាទាំងកម្លាំងកាយ ចិត្ត ធនធាន និងបានដង្ហែយ៉ាងសកម្មជាមួយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន ។
ក្នុងឋានៈ ព្រះអង្គម្ចាស់ ជាអ្នកបន្តវេន ដឹកនាំ គណបក្សរាជានិយមមួយនេះ ព្រះអង្គបេ្តជ្ញា ក្នុងការពារឧត្តមប្រយោជន៍ជាតិ ប្រជារាស្ត្រខ្មែរ មានភាពថ្កុំថ្កើន មានជីវភាពធូរធារ មានសាមគ្គីភាព សេចក្តីសុខក្សេមក្សាន្ត និងការចូលរួម ប្រទេសជាតិ អភិវឌ្ឍទៅមុខជាលំដាប់៕









