សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងជើង បានព្រមានថា ខ្លួននឹង “ប្រកាសសង្គ្រាមយ៉ាងច្បាស់លាស់” បើសិនជា មីស៊ីលរបស់ខ្លួន បាញ់ហើយធ្លាក់ចុះក្នុងអំឡុងពេលធ្វើតេស្តរបស់ខ្លួនគេរំលងពីលើមហាសមុទ្រប៉ាស៊ីហ្វិក ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបង្កើនកិច្ចសហប្រតិបត្តិការយោធា ក្នុងនោះរាប់បញ្ចូលទាំងរួមគ្នាធ្វើលំហាត់សមយុទ្ធជាច្រើនដែលធ្វើឲ្យមានការប្រឈមមុខដាក់គ្នាចេះតែកើនឡើង ដោយគំរាមកំហែងពីអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ដែលបានហាមមិនឲ្យធ្វើតេស្តសាកល្បងអាវុធជាច្រើននៅក្នុងប៉ុន្មានខែថ្មីៗនេះ ។
កូរ៉េខាងជើង បានលើកឡើងថា អាវុធនុយក្លេអ៊ែររបស់ខ្លួន និងកម្មវិធីមីស៊ីលទាំងឡាយ សម្រាប់ស្វ័យការពារដោយខ្លួនឯង និងបានរិះគន់ទៅលើការធ្វើលំហាត់សមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ផងដែរ ដោយបានបរិយាយថា ជាការគំរាមកំហែងក្នុងបំណងឈ្លានពាន ។
លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វានឹងអាចមានការប្រកាសយ៉ាងច្បាស់លាស់មួយនៃការធ្វើសង្គ្រាមប្រឆាំងមកលើ DPRK ដូចជាការឆ្លើយតបដោយយោធាដែលរារាំងប្រឆាំងនឹងការធ្វើតេស្តអាវុធយុទ្ធសាស្ត្ររបស់យើងជាដើម” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា