ព័ត៌មានជាតិ

ទីប្រឹក្សាក្រសួង ការពារជាតិ អ៊ុយក្រែន ជឿជាក់ថា ទីក្រុងគៀវអាចនឹងស្វែង រកការបញ្ចប់ជម្លោះក្នុងឆ្នាំនេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងស្វែងរកនូវការបញ្ចប់ជម្លោះ ជាមួយនឹងប្រទេសរុស្សី យ៉ាងយូរបំផុតក្នុងឆ្នាំនេះ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយលោកទីប្រឹក្សានៃក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន Yuriy Sak បានឲ្យដឹងទៀតដែរថា៖ភារៈកិច្ចជាធម្មតារបស់យើងគឺធានាឲ្យបានថាសង្គ្រាមនឹងអាចបញ្ចប់ទៅចេញពីទឹកដីរបស់អ៊ុយក្រែននៅត្រឹមដំណាច់ឆ្នាំនេះប៉ុណ្ណោះ។

ថ្លែងទៅកាន់វេទិកា មួយនាប្រទេសបារាំង លោកទីប្រឹក្សារូបនេះ ក៏បានអំពាវនាវឲ្យដៃគូ របស់ប្រទេសអ៊ុយក្រែនទាំងអស់ ត្រូវតែជឿជាក់ថា លើប្រទេសអ៊ុយក្រែនថា អ៊ុយក្រែនអាចទទួលបានជ័យជំនះ និងយកឈ្នះលើសត្រូវ បាននៅក្នុងឆ្នាំនេះ។

លោកក៏បានបន្តដែរថា គិតចាប់តាំងតែពីការកកើតឡើង នៃសង្គ្រាមជាមួយនឹង រុស្សីកាលពីឆ្នាំទៅអ៊ុយក្រែនមានយោធាត្រឹមតែ២០០០០០នាក់ ប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្ន អ៊ុយក្រែនមានកម្លាំង សរុបដល់ទៅ១លាននាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top