កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុនមចាន់ដា នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ ផ្លូវក្នុងមូលដ្ឋានភូមិឡឥដ្ឋ ក្នុងសង្កាត់បឹងកុក ដើម្បីសិក្សាអភិវឌ្ឍន៍ផ្លូវបេតុងបន្ថែមទៀត ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ សមិទ្ធផលផ្លូវបេតុង ដែលទើបសាងសង់រួចហើយ ស្ថិតនៅក្នុងភូមិល្អឥដ្ឋ សង្កាត់បឹងកុក បណ្ដោយមានប្រវែង ជាង ២០០០ ម៉ែត្រ ទទឹងប្រវែង ៧ មែត្រ ។

ដោយឡែកការអញ្ជើញចុះពិនិត្យ និងសិក្សារបស់លោកអភិបាលខេត្ត នៅថ្ងៃនេះ គឺជាគម្រោងទី ២ ដែលត្រូវស្ថាបនាផ្លូវបេតុងបន្ថែមនៅក្នុងភូមិបឹងកុក ១ ជាង ១០០០ ម៉ែត្រ ទៀត និងមានដាក់លូរំដោះទឹកភ្លៀង ជាង ១០០ ម៉ែត្រផងដែរ ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា និងគម្រោងស្ថាបនាផ្លូវបន្ថែមនេះ និងឆ្លើយតបតាមសំណូមពររបស់មេភូមិ ចំនួន ៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ដល់អំពូលភ្លើងសូឡា ឲ្យមេភូមិឡឥដ្ឋ ៥២ អំពូល , មេភូមិចុងថ្នល់ ៣០ អំពូល , និង មេភូមិ បឹងកុក១ ចំនួន ១៨ អំពូល ដើម្បីបំពាក់បំភ្លឺពេលយប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ៕
