ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិថ្មីរបស់ចិន គឺស្ថិតក្នុងបញ្ជីខ្មៅ របស់អាមេរិក ជុំវិញទំនាក់ទំងយោធាជាមួយរុស្ស៊ី

បរទេស៖ សភាប្រជាជនជាតិ របស់ប្រទេសចិន (NPC) បានតែងតាំងឧត្តមសេនីយ Li Shangfu ដែលត្រូវបានដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិក សម្រាប់ការដោះស្រាយជាមួយរុស្ស៊ី ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសចិន កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២១៨ សហរដ្ឋអាមេរិកបានចុះបញ្ជីខ្មៅ លោក Li ជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ ឧបករណ៍សម្រាប់ “ប្រតិបត្តិការសំខាន់ៗ” ពាក់ព័ន្ធនឹងការផ្ទេរយន្តហោះចម្បាំង Su-35 និងសម្ភារៈដែលទាក់ទងនឹង ប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ីទៅប្រទេសចិន។

លោក Li កើតនៅឆ្នាំ ១៩៥៨ នៅ Chengdu រដ្ឋធានីនៃខេត្ត Sichuan ភាគនិរតី។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យយោធា លោក បានចំណាយពេលជាង ៣ ទសវត្សរ៍នៅទីតាំងបាញ់បង្ហោះយានអវកាស Xichang ដោយធ្វើការដំបូងជាអ្នកបច្ចេកទេស ហើយទីបំផុតបានក្លាយជា នាយកនៃកន្លែងបាញ់បង្ហោះ។

នៅទសវត្សរ៍ឆ្នាំ ២០០០ លោកបានត្រួតពិនិត្យ ការបាញ់បង្ហោះយាន Chang’e 2 ដែលជាការស៊ើបអង្កេតតាមច័ន្ទគតិដំបូងរបស់ប្រទេស និងបានដឹកនាំការសាកល្បងកាំជ្រួចប្រឆាំង ផ្កាយរណបជាលើកដំបូងរបស់ប្រទេសចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top