ភ្នំពេញ ៖ ក្រោយស្តេចយាងពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាង១ខែមកនេះ គឺក្នុងសប្តាហ៍នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាង និវត្តន៍មកកាន់មាតុប្រទេសវិញ ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី កាលពីព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ៕
