ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុការដាក់តាំងពិព័ណ៌វត្ថុបុរាណសល្បៈ វប្បធម៌ជាលក្ខណៈវិលជុំ ជាផ្លូវនៅតាមបណ្តាប្រទេសនានា គឺបានរួមគ្នាទប់ស្កាត់ការជួញដូរ វត្ថុបុរាណខុសច្បាប់ លើទៅផ្សារអន្តរាជាតិ។
សម្តេចតេជោ ក្នុងពិធីទទួលរតនវត្ថុរបស់ខ្មែរមួយចំនួន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា “ការផ្លាស់ប្តូរអ្នកជំនាញ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវប្បធម៌ ការដាក់តាំងពិព័ណ៌វត្ថុសិល្បវប្បធម៌វិលជុំ ជាផ្លូវការតាមបណ្តាប្រទេសនានា ការខ្ចីដាក់តាំងវត្ថុសិល្បរយៈពេលវែងរវាងសារមន្ទីរ និង សារមន្ទីរ មិនត្រឹមតែជាយន្តការ និងនិន្នាការថ្មីមួយ ដែលអាចជួយទប់ស្កាត់នូវការជួញ ដូរខុសច្បាប់វត្ថុបុរាណ នៃបណ្តាប្រទេស ដែលរងគ្រោះនៅលើទីផ្សារអន្តរជាតិនេះទេ ហើយក៏ជាយន្តការ មួយដែលបានផ្សព្វផ្សាយវប្បធម៌ នៃប្រទេសសាមីផងដែរ” ។
សម្តេចបន្តថា ក៏ជាឱកាស សម្រាប់ប្រជាជន នៃបណ្តាប្រទេសដែលនៅឆ្ងាយៗពីគ្នា អាចបានទស្សនានូវលម្អនៃស្នាដៃសិល្បៈ បញ្ញាញ្ញាណច្នៃប្រឌិត របស់បុព្វជននៃសម័យបុព្វកាល និងក៏អាចជាការជំរុញនូវចំណងចិត្ត ដើម្បីអញ្ជើញមកទស្សនា ដោយផ្ទាល់នៅក្នុងប្រទេស ដែលជាប្រភពដើមតែម្តង ។
នាឱកាសនោះដែរ សម្តេចតេជោ សរសើរដល់ក្រុមការងារក្រសួងវប្បធម៌ ដឹកនាំដោយលោកស្រី ភឿង សក្កុណា បានខិតខំប្រឹងប្រែងធ្វើការអស់ជាច្រើនឆ្នាំ ប្រកបដោយការព្យាយាម អត់ធ្មត់និងបានទទួលខុសត្រូវ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់កន្លង មកឲ្យមកកាន់ប្រទេស កំណើតវិញ ក្នុងនោះរួមមានការចរចា និងយោគយល់គ្នា រវាងក្រុមគ្រួសាររបស់លោក Douglas Lacthford សារមន្ទីអន្តរជាតិ និងអ្នកកាន់កាប់សមុច្ច័យ ឯកជនមួយចំនួនទៀតផង ៕