ព័ត៌មានជាតិ

អំឡុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងកើនកម្តៅ អាចមានភ្លៀង

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ខាងមុខនេះ ចាប់ពីថ្ងៃ២២- ២៨មីនា កម្ពុជានឹងកើនកម្តៅ ហើយអាចមានភ្លៀងធ្លាក់ផងដែរ ។

ស្ថានភាពដូចខាងលើនេះ ដោយសារកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួលដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការកកើតឡើងនូវស្រទាប់កម្តៅ (heat low pressure cell ) បណ្តាលឲ្យសីតុណ្ហភាពកើននិងអាចមានភ្លៀងដោយអន្លើ ។

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៦-៣៨អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

ចំណែក នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៦-៣៨អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

ដោយឡែក តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ៕

To Top