ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់បរទេសថា ការនិយាយពីសន្តិភាពញឹកញាប់ ដើម្បីកុំឲ្យបាត់បង់ព្រោះពិបាករកណាស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ប្រាប់បរទេសថា ការដែលកម្ពុជានិយាយសន្តិភាពញឹកញ៉ាប់ដើម្បីកុំឲ្យបាត់បង់ព្រោះពិបាករកណាស់។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាថ្ងៃ២២ មីនា សម្តេចតេជោគូសបញ្ជាក់ថា សម្រាប់កម្ពុជាទោះបីស្ថិតក្នុងតម្លៃណាក៏ដោយត្រូវតែការពារសុខសន្តិភាព ការពារព្រះមហាក្សត្រ។

សម្តេចបន្តថា «ខ្ញុំសុំទោស!ព្រោះមានអ្នកខ្លះនិយាយថាកម្ពុជាចាំបាច់និយាយពីសន្តិភាពធ្វើអ្វី? បើសន្តិភាព មានរួចហើយ ចុះពួកលោកឯងមានសន្តិភាពហើយម្តេចបានចាប់មនុស្សហើយចោទពីក្បត់ជាតិ ការផ្តួលរំលំរដ្ឋាភិបាល គេអំពាវនាវឲ្យរំលាយចោលរបបរាជា និយម និងចុះចេះពីរាជបល័ង្គ តើយើងនៅឈរស្ងៀម ទេ?តើយើងត្រូវដាក់ទោសជនក្បត់ជាតិទេចំពោះអ្នកចង់ផ្តួលរំលំទេ? ឆ្នាំ១៩៧០ និង១៩៧៥ តើដឹងទេយើងទម្រាំរកសន្តិភាព បានមកប៉ុណ្ណេះ»។

សម្តេចតេជោក៏បានលើកឡើងថា កម្ពុជាទម្រាំរកបានសន្តិភាពប៉ុណ្ណឹងពិបាកណាស់ ដូច្នេះកុំយកសន្តិភាពមកលេងសើច និងកុំយកជីវិតមនុស្សមកលេងសើចឲ្យសោះ៕

To Top