ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតអាណត្តិទី៧ នឹងរៀបចំមន្ត្រីជំនាញកសិកម្មនៅតាមឃុំ សង្កាត់នៅទូទាំងប្រទេស

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិ កម្មរុក្ខាប្រមាញ់ និងនេសាទរៀបចំចាត់មន្ត្រីជំនាញកសិកម្មដាក់នៅតាមបណ្តាឃុំ សង្កាត់ នៅទូ ទាំងប្រទេសនៅពេលគណបក្សប្រជាជនជាប់ឆ្នោតបន្តដឹកនាំរដ្ឋាភិបាល។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើក ទិស ដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនារសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០ ២៣សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖«ត្រូវរៀបចំឲ្យបានម៉ត់ចត់នូវផែនការជ្រើសរើសនិងចាត់បញ្ចូនមន្ត្រីជំនាញកសិកម្មទៅតាមឃុំ សង្កាត់នៅទូទាំងប្រទេសឲ្យបានឆាប់បំផុតតាមគោលនយោបាយរបស់ គណបក្សប្រជាជននៅអាណត្តិទី៧»។

សម្តេចតេជោបានលើកឡើងទៀតថាសម្រាប់អាណត្តិក្រោយទទួលបានជ័យជំនះពេលបោះឆ្នោតនៅពេលខាងមុខនេះអ្នកបច្ចេកកសិកម្ម និងក្លាយជាជនបង្គោលនៅតាមមូលដ្ឋាន ផ្ទាល់ដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា។ សម្តេចគូសបញ្ជាក់ថា៖«អាចដឹងកំលាំងគ្នាហើយ រាប់ទាំងអ្នកមួយចំនួនបានផ្តួចផ្តើមគំ និតទៅគាំទ្រទៀ ស៊ីហា ឲ្យធ្វើនាយករដ្ឋមន្ត្រីទៀតផង អីញ្ចឹងខ្លួនបានដឹងហើយ តែធ្វើយ៉ាង ម៉េចកុំឲ្យកូនហ៊ុន សែន អីញ្ចឹងខ្លួនឯងដឹងថាគណបក្សប្រជាជននឹងឈ្នះហើយ អីញ្ចឹងទេសុំ កុំមកវៃ»។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានលើកឡើងថាបើសិនគណបក្សប្រជាជនកម្ពុជាមិនឈ្នះក៏មិនអនុវត្តគោលនយោបាយនេះដែរ។ប៉ុន្តែសម្តេចជឿរថាប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនបន្តទៀតដើម្បីរក្សាសន្តិភាពនៅកម្ពុជា។

សម្តេចក៏បានឲ្យដឹងថាពេលបានសាកល្បងដាក់មន្ត្រីជំនាញ់កសិកម្មនៅក្នុង១០ឃុំនៅស្រុកជើងព្រៃខេត្តកំពង់ចាម។ ការជ្រើសរើសមន្ត្រីជំនាញកសិកម្មត្រូវជ្រើសរើសឲ្យបានត្រឹមត្រូវ ហើយបើសិនជានិស្សិត ឬអ្នកជំនាញ់កសិកម្មចង់ទៅឃុំណាដែលជាខេត្តគេស្រាប់កាន់តែ ងាយស្រួលតែម្តង៕

To Top