ព័ត៌មានជាតិ

កម្ពុជា-ម៉ាឡេស៊ី នឹងបន្ដរួមគ្នាដោះស្រាយ បញ្ហាប្រឈម ក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹងសាមគ្គីភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា-ម៉ាឡេស៊ី នឹងបន្ដរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹងសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន សំដៅរក្សាសន្ដិភាព និងវិបុលភាព។

ក្រោយបញ្ចប់ពិធីចុះហត្ថលេខា កម្ពុជា-ម៉ាឡេស៊ី ជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញធ្វើសន្និសីទរួមគ្នា នារសៀលថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោគូសបញ្ជាក់អំពីការប្ដេជ្ញា និងធ្វើការងារជាមួយនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ក្នុងពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ មានសុដ្ឋិនិយមថា ប្រទេសយើងទាំងពីរនឹងបន្ដរួមគ្នា ដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹងនូវសាមគ្គីសភាព ឯកភាព និងមជ្ឈភាពអាស៊ាន សំដៅរក្សា សន្ដិភាព ស្ថេរភាព និងវិបុលភាព របស់សហគមអាស៊ាន និងពិភពលោក»៕

To Top