ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាអំណោយរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួម ពីតំណាងក្រុមហ៊ុនសាងសង់ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណង់ដៃដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យ មុន្នីរង្សី ស្ថិតក្នុងភូមិត្រមុខទី២ ឃុំតុងរុង ស្រកព្រៃឈរ ។

សមិទ្ធផល របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ជូន រួមមាន៖ អគារសិក្សា ១ខ្នង ៣០បន្ទប់ ទីចាត់ការ ២ខ្នង ក្លោងទ្វារ និងរបងសាលា ផ្លូវបេតុងក្នុងសលា និងសួនច្បារភ្លោះ និងតារាងបាល់ទាត់ បាលទះ និងបាល់បោះ ផងដែរ។

បន្ទប់មក លោកអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារសាងសង់អគារសិក្សា ១ខ្នង ២ជាន់ ១០ បន្ទប់ និងគម្រោងផ្លូវបេតុង ១ខ្សែ ដែលចំណងដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ស្ថិតក្នុងភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ ផងដែរ៕

To Top