ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានបង្ហាញក្នុងហ្វេសប៊ុកនាថ្ងៃ២៩ មីនានេះពីសកម្មភាពអ៊ុតកៅស៊ូ លើស្ពានខ្សែកាបឫស្សីកែវ ឆ្លងទន្លេសាបថា តាមគម្រោងទុក ស្ពានខ្សែកាបឫស្សីកែវ ឆ្លងទន្លេសាប នឹងបញ្ចប់ការសាងសង់ទាំងស្រុងក្នុងអំឡុងខែមេសា ខាងមុខនេះ ។
លោកបន្តថា ផែនការបញ្ចប់ការសាងសង់នេះ ដើម្បីដាក់ឲ្យប្រើប្រាស់ស្ពានខ្សែកាបឬស្សីកែវដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ។
ការបញ្ចប់ការសាងសង់នេះ ក៏នឹងដាក់សម្រាប់បម្រើការ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និង ប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ ខណៈសល់តែ៣៧ថ្ងៃទៀត ប៉ុណ្ណោះឈានដល់ (៥ ឧសភា)៕