ភ្នំពេញ ៖ គណៈមេធាវីកម្ពុជា នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីណែនាំស្តីពី ជំនួយការមេធាវី ដោយមេធាវីម្នាក់អាចមានសិទ្ធិ ស្នើសុំប័ណ្ណជំនួយការមេធាវី យ៉ាងច្រើន៥រូប ។
ការចេញសេចក្តីណែនាំនេះ ក្រោយគណៈមេធាវីកម្ពុជា ដែលមានលោក លី ច័ន្ទតុលា ជាប្រធាន បានសង្កេតឃើញថា លក្ខខណ្ឌ នៃការចេញប័ណ្ណសម្គាល់ខ្លួន ជំនួយការមេធាវីនៅពុំទាន់ច្បាស់លាស់ នាំឲ្យមានការតវ៉ា យោបល់ និងសំណូមពរផ្សេងៗគ្នា ពីសហភាតា លើការចេញប័ណ្ណសម្គាល់ ខ្លួនជំនួយការមេធាវីនេះ ។
ម្យ៉ាងក៏នៅមានជំនួយការមួយចំនួនតូច បានយកប័ណ្ណសម្គាល់ខ្លួន ទៅប្រើខុសពីតួនាទីនិងភារកិច្ចដែលមេធាវីបានប្រគល់ឲ្យ បណ្តាលឲ្យមានប៉ះពាល់ដល់កិត្តិយស របស់មេធាវី និងវិជ្ជាជីវៈមេធាវីទាំងមូល ៕
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-29_15-24-58-724x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-29_15-25-02-724x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-29_15-25-06-791x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)