ព័ត៌មានជាតិ

អាវុធហត្ថ រាជធានីភ្នំពេញ សម្តែងនូវការ ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ប៉ូការី ស្វេត កម្ពុជា

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់តំណាងទទួលភេសជ្ជៈ ប៉ូការី ស្វេត (Pocari Sweat) ចំនួន ៣០០កេស ពី តំណាង ក្រុមហ៊ុន ប៉ូការី ស្វេត កម្ពុជា (Pocari sweat Cambodia) ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក ក៏ដូចជាប្រើប្រាស់ជាក់ស្តែង ក្នុងអង្គភាព។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន ប៉ូការី ស្វេត កម្ពុជា ដែលបានឧបត្ថម្ភភេសជ្ជៈ ប៉ូការី ស្វេត ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top