នយោបាយ

លោក​ សាម អុីន ស្នេីសុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

ភ្នំពេញ​៖ ក្រោយ​ប្រកាស​ចាកចេញ ​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក​សាម​ អ៊ីន​ បាន​ស្នេី​សុំ​ចូលរួម​ជីវភាព​ នយោបាយ ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ ពី​សម្ដេច​តេជោ ​ហ៊ុន ​សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

ជាមួយ​នឹង ការ​ប្រកាស​ស្វាគមន៍​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុង​នាម​រាជរដ្ឋាភិបាល​នឹងទូលថ្វាយ​ព្រះមហាក្សត្រ​ស្នេីសុំ​ព្រះរាជ​ក្រឹត្យ​ តែងតាំង​មុខតំណែងលោក​ សាម​ អ៊ីន​ ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ឱ្យ​ស្រប​តាម​ជំនាញ។

តាម​រយៈ​បណ្តាញ​សង្គម ​តេឡេ​ក្រាម​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​សង្កត់ធ្ងន់ថា​ “មុននេះបន្តិចខ្ញុំបានទទួលលិខិតពីបណ្ឌិត សាម អុីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិតសាម អុីនដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រិត្យតែងតាំងបណ្ឌិតសាម អុីនជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីឲ្យស្របតាមជំនាញ ដែលគាត់មាននិងអាចធ្វើបាន”៕

To Top