ព័ត៌មានជាតិ

សម្តេចតេជោ ៖ ការការពារសន្តិភាពដើម្បីបម្រើការអភិវឌ្ឍ ជាកិច្ចការយើងទាំងអស់គ្នា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការពារសន្តិភាព ដើម្បីបម្រើការអភិវឌ្ឍ គឺជាកិច្ចការទាំងអស់គ្នា ដោយមិនអាចខ្វះបាននោះទេ។

ការឡើង របស់សម្តេចតេជោ ខណៈបណ្តាប្រទេសមួយចំនួន បានជួបសង្គ្រាម ដែលមិននឹកស្មានជាមុន ពិសេសនោះ នៅកម្ពុជាកន្លងមក ក្នុងរបបដឹកនាំដោយព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង។

សម្តេចតេជោបានលើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ៣ មេសាថា «អ្នកខ្លះថា សន្តិភាពមានរួចហើយ ចាំបាច់រក្សាធ្វើអ្វី? ចំណុចនេះខ្ញុំឆ្លើយតបថា ចុះនៅប្រទេសអាល្លឺម៉ង់ សន្តិភាពមានតាំងពីឆ្នាំ១៩៤៥ក្រោយសង្គ្រាមលោកលើកទី២ ហេតុអ្វីបានឆ្នាំទៅ នៅប្រទេសអាល្លឺម៉ង់ មានអ្នកប៉ុនប៉ង់ ធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលអាល្លឺម៉ង់? ហេតុអ្វីនៅអាល្លឺ ម៉ង និងក្រិចមានមនុស្ស ដែលរដ្ឋាភិបាលអាល្លឺម៉ង ហៅថាជនក្បត់ជាតិ?»។

សម្តេចតេជោបានលើកឡើងថា តើមានអ្នកណាប៉ាន់ស្មានថា នៅឆ្នាំ១៩៧០ប្រទេសកម្ពុជា មានសង្គ្រាម ដែលពេលនោះប្រទេសកម្ពុជា បានប្រសិទ្ធនាមថា«កោះសន្តិភាព» ក្រោមព្រះ រាជកិច្ចដឹកនាំដោយ សម្តេចព្រះនរោត្តមសីហនុ ។ អ្នកណាដែរគិតថាប្រទេសមានសង្គ្រាម ផ្ទុយទៅវិញសោដនាកម្ម បានកើតនៅលើទឹកដីកម្ពុជា អស់រយៈពេលមិនតិចទេទម្រាំ រស់រានមានជីវិត មកដល់សព្វថ្ងៃនេះ។

សម្តេចក៏បានលើកឡើងថា តើមានអ្នកប៉ាន់ស្មានថានៅអីរ៉ាក់ ស៊េរី លីប៊ី ហើយឥឡូវដល់រុស្ស៊ី និងអ៊ុយក្រែនមានសង្គ្រាម?។

សម្តេចថា «អីញ្ចឹងការការពារសន្តិភាព សម្រាប់បម្រើការអភិវឌ្ឍ ជាកិច្ចការរបស់យើងទាំងអស់គ្នា ។ខ្ញុំសុំទោសឯកឧត្តមឯកអគ្គរដ្ឋទូត ដែលខ្ញុំត្រូវនិយាយនយោយ នៅចំពោះ មុខឯកឧត្តមនៅទីនេះ ។ អ្នកខ្លះថាចាំបាច់ត្រូវនិយាយធ្វើអី?តែខ្ញុំសូមនិយាយ ព្រោះថាអ្នកខ្លះបានអំពាវនាវ ឲ្យកងកំលាំងបាញ់រដ្ឋាភិបាល អ្នកខ្លះកំពុងអំពាវនាវឲ្យព្រះមហាក្សត្រ ចុះចេញពីរាជ បាល័ង្គ ផ្តួលរំលំ រំលាយចោលរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប៉ុន្មានខែ និងប៉ុន្មានថ្ងៃមុនមានគេអំពាវនាវឲ្យសម្តេចចុះចេញពីតំណែង តើក្នុងឋានៈយើងជារាជរដ្ឋាភិបាល កងកំលាំងប្រដាប់អាវុធ និងប្រជាជនមានភារៈកិច្ចការពារព្រះមហាក្សត្រទេ? មានភារៈកិច្ចការពាររាជបាល័ង្គទេ? មានភារៈកិច្ចការពាររបបរាជានិយាម និងកាពារសន្តិសុខប្រជាជនទេ?«គឺយើងមាន»។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានគូសបញ្ជាក់ថាការបោះឆ្នោត ត្រូវតែបោះ ប៉ុន្តែជនណា ក៏ដោយដែលក្បត់ជាតិ ឬបំផ្លាញសន្តិភាពមុនត្រូវ បានទទួលការអត់ឱន ហើយចូលរួមក្នុងដំណើរ ប្រជាធិបតេយ្យ ។ អ្នកឯងចង់បានអំណាច ដោយមធ្យោបាយ មិនប្រជាធិបតេយ្យ ដូច្នេះខ្ញុំក៏មិនត្រូវអត់ឱនឲ្យអ្នកឯង ក្នុងពេលដែលខ្ញុំកាន់អំណាច ៕

To Top