ព័ត៌មានជាតិ

ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្ន ខណៈកម្ពុជានឹងមាន ភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី ៥ដល់ ទី១១ខែមេសាឆ្នាំ២០២៣នឹងមានភ្លៀងធ្លាក់ពី ខ្សោយទៅមធ្យមលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៥ – ១១ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា អំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ អង្សាសេ។ អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ អង្សាសេ។អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិត ពីខ្សោយទៅតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ។ អាចមានភ្លៀងធ្លា ក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងអំពាវនាវដល់សាធារណជន មានការប្រុងប្រយ័ត្នចំពោះ ការប្រែប្រួលធាតុអាកាស ដែលអាចកើតមានឡើងជាយថាហេតុ៕

To Top