ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលថ្នាក់រៀន និងសម្ភារ:បរិក្ខារសម្រាប់ការបណ្តុះបណ្តាលថ្នាក់ភាសាអង់គ្លេស ផ្តល់ដោយកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិ របស់រដ្ឋាភិបាលអូស្ត្រាលី ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងទឹក នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ៕