ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ ចំនួនបី ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សាមុន នឹងដាក់ក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភានៅពេលខាងមុខ ។
ការសម្រេចនេះ ធ្វើឡើងនៅកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ។
អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីប្រាងច្បាប់ចំនួនពីរ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិ ការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។ សេចក្តីព្រាងច្បាប់ទាំពីរនោះរួមមាន ៖ សេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ ។
គណៈកម្មាធិការអចិន្រ្តៃយ៍ ក៏បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់គណៈក ម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដោយសហការជាមួយគ ណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា វិញផងដែរ ៕