ព័ត៌មានជាតិ

បក្សប្រជាជនកម្ពុជា បន្តស្វាគមន៍សកម្មជន សមាជិក មកពីបក្សនានា

ភ្នំពេញ ៖ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តស្វាគមន៍សកម្មជន សមាជិក សមាជិកា នៃបណ្តាគណបក្សនយោបាយនានា មកចូលរួម ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍកម្ពុជា។

នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៧ ខែមេសា ។

ក្នុងសេចក្តីប្រកាសសម្ដេចតេជោបញ្ជាក់ថា «រាជរដ្ឋាភិ បាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តស្វាគមន៍ដល់សកម្មជន សមាជិក សមាជិកានៃបណ្តាគណបក្សនយោបាយនានា មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងស្មារតីសាមគ្គីជាតិ ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា»។

ការប្រកាសស្វាគមន៍ របស់សម្តេចនេះ ធ្វើឡើងក្រោយពីយុវជនមួយចំនួនមកពីបណ្តាអង្គការ និងជាពិសេសលោក សាម អ៊ីន និងមន្រ្តីម្នាក់ទៀត របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានមកសុំចូលរួមជាមួយបក្ស ប្រជាជនកម្ពុជា ។ ឃើញថា មួយរយៈពេលចុងក្រោយនេះ ដែលកាន់តែគៀក ចូលដល់ការបោះឆ្នោតថ្នាក់ជានាខែកក្កដា ខាងមុខ មានសមាជិកបក្សដទៃ មកចូលរួមក្នុងជីវភាពនយោបាយ ជាមួយបក្សកាន់អំណាចជាហូរហែរ៕

To Top