ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយមហាគ្រួសារ សហគ្រាសធុនតូច

ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយមហាគ្រួសារសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្មនៅកម្ពុជា។

វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេ ដ្ឋកិច្ចជាតិ ដោយក្នុងនោះ សហគ្រាសជាង ៩០ ភាគរយ នៅកម្ពុជា គឺជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលបានផ្តល់ការងារជាង ៧០ ភាគរយ ស្មើនឹងប្រមាណ ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួនសរុបជាង ៧០ ម៉ឺន មូលដ្ឋាន ក្នុងនោះ វិស័យកម្មន្តសាល មានប្រមាណ ៧ ភាគរយ ស្មើនឹងជាង ៤ ម៉ឺនមូលដ្ឋានហើយភាគច្រើន គឺប្រភេទកែច្នៃចំណីអាហារ ប្រមាណជា ៨០ ភាគរយ។ ក្នុងនោះរោងចក្រធុនធំ មានជិត ២ ពាន់មូលដ្ឋាន។

ដោយមើលឃើញពីសារៈសំខាន់ នៃសហគ្រាសធុនតូច និងមធ្យមនេះហើយ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាច្រើន ដើម្បីទ្រទ្រង់ដល់សកម្ម ភាពរបស់ពួកគេ ក្នុងកំឡុងពេលជួបវិបត្តិជំងឺកូវីដ ១៩៕

To Top