ភំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នៅប្រទេសជួបសង្គ្រាម សូម្បីពូជពង្ស ព្រះអាទិទេព ក៏បែកគ្នាដែរ ប៉ុន្ដែសន្ដិភាព បាននាំព្រះអាទិទេព មកជួបជុំគ្នានៅប្រទេសកម្ពុជា ដែលនេះជាតម្លៃពិតនៃសន្ដិភាព។
នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍ អង្គរសង្ក្រានឆ្នាំ២០២៣ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណទូតអាមេរិក បានជួយនាំមកវិញ នូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានជួញដូរ។
សម្ដេច បន្ដថា បណ្តាប្រទេសនានា នឹងបន្តជួយឱ្យសម្បត្តិវប្បធម៌ខ្មែរ បានវិលមកកាន់កម្ពុជាវិញផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «សង្គ្រាម វាយ៉ាងដូច្នេះ សូម្បីតែពូជពង្ស ព្រះអាទិទេព ក៏បែកគ្នាដែរ ប៉ុន្ដែសន្ដិភាព បាននាំមកព្រះអាទិទេព ជួបជុំគ្នានៅសុខសន្ដិភាព នេះជាតម្លៃពិតនៃសន្ដិភាព ការបាត់បង សម្បីពូជពង្សព្រះអាទិទេព ក៏ព្រាត់ប្រាស់គ្នាដែរ នៅពេលមានសន្ដិភាព ក្រុមគ្រួសារ ព្រះអាទិទេព គឺបានជួបគ្នាក្រោមម្លប់សន្ដិភាព នៃសម័យរបស់យើងនេះ»៕