ភ្នំពេញ៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហោះសាររំលឹកនូវអតីតកាល ដែលប្រជាជាតិខ្មែរ មិនអាចបំភ្លេចបាន គឺថ្ងៃដែលខ្មែរក្រហម វាយចូលកាន់កាប់ដល់ទីក្រុងភ្នំពេញ ហើយបានសុំឱ្យប្រជាជន ចេញពីផ្ទះ «ចំនួន៣ ថ្ងៃ» ដោយថា អាមេរិកនឹងអោយយន្តហោះ មកទម្លាក់កម្ទេច ទីក្រុងភ្នំពេញ ។
នៅលើគណនីហ្វេសប៊ុក លោក ខៀវ កាញ្ញារីទ្ធ បានសរសេរ យ៉ាងដូច្នេះថា «១៧ មេសា ១៩៧៥ ! ចាប់ពីម៉ោង ១០ ព្រឹកនេះទៅ ខ្មែរក្រហមចាប់ផ្តើម បិទមិនអោយមនុស្សចូល ទៅកណ្តាលទីក្រុងភ្នំពេញហើយៗចាប់ពីរសៀលនេះ ពួកគេចាប់ផ្តើមបណ្តេញអ្នកជម្ងឺចេញពីមន្ទីរពេទ្យ និង តាមអគារសាធារណៈ បន្ទាប់មកគេដើរសុំអោយ មនុស្សម្នាចេញពីផ្ទះ «ចំនួន៣ ថ្ងៃ» ដោយថា អាមេរិកនឹងអោយយន្តហោះ មកទម្លាក់កម្ទេច ទីក្រុងភ្នំពេញ ហើយ»។