ភ្នំពេញ ៖ ស្រ្តីជាបុគ្គលិកកាស៊ីណូម្នាក់ ត្រូវបានឃាតកកាត់ក្បាលចេញពីខ្លួន យកទៅដាក់ក្នុងបន្ទប់ទឹក ហេតុការណ៍បានភ្ញាក់ផ្អើលឡើង កាលពីម៉ោង០០.៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

កម្លាំងនគរបាលមូលដ្ឋានបានឲ្យដឹងថា សពនារីរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ ៕


