ភ្នំពេញ៖ លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងភរិយា បានអញ្ជើញធ្វើទស្សនកិច្ច សួរសុខទុក្ខ និងផ្តល់អនុសាសន៍ណែនាំ បន្ថែមដល់ថ្នាក់ដឹកនាំបុគ្គលិកនៃមន្ទីរពេទ្យ ឯកជនថ្មីមួយ នៅក្នុងបុរីប៉េងហួតបឹងស្នោ ឈ្មោះ Sokhasa Longevity Clinic ក្នុងឱកាសបើកដំណើរការសាកល្បង កាលពេលថ្មីៗកន្លងទៅនេះ។
លោកទាំងពីររំពឹងថាសេវាពេទ្យឯកជនក្នុងស្រុកត្រូវតែបង្កើនគុណភាពសេវា ដើម្បីអាចទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋកាន់តែឆាប់ ហើយដើម្បីអាចកាត់បន្ថយអត្រាប្រជាជនហោះទៅប្រើសេវាពេទ្យនៅក្រៅប្រទេស។
លោកបន្ថែមថា មានប្រយោជន៍ច្រើនណាស់ ដល់ជាតិយើង ប្រសិនបើពេទ្យក្នុងស្រុកអាចបង្កើនទំនុកចិត្ត និងភាពកក់ក្តៅបន្ថែម ពីព្រោះបើព្យាបាលដូចគ្នា ពេទ្យចេះក្បួនដូចគ្នា មធ្យោបាយមានដូចគេទាំងអស់ តែកន្លងមកយើងនៅស្ទើរតែការថែរទាំ លួងលោម និងផ្តល់ភាពកក់ក្តៅ យកចិត្តទុកដាក់ម៉ត់ចត់
ប្រសិនបើពួកយើងក្នុងស្រុក អាចបំពេញចំនុចទាំងនេះបាន និងឲ្យបានជាប់ជាប្រចាំទៀត នោះ លទ្ធផលព្យាបាលនឹងបានកាន់ល្អប្រសើរ ហើយគ្រប់អ្នកជម្ងឺនឹងសប្បាយចិត្តជាងមុន ព្រោះគ្មាននរណាចង់ចេញទៅក្រៅស្រុកទេ បើគ្រាន់តែឆ្លងទន្លេ វះកាត់ ឈឺស្កាត់ ឬឆែកសុខភាព ចុះកំឡុងកូវីដ ឃើញហើយតើសមត្ថភាព ពេទ្យខ្មែរល្អប៉ុណ្ណា មិនថាតែអត្រាស្លាប់ដោយកូវីដទាបទេ ជម្ងឺផ្សេងៗក៏ព្យាបាលក្នុងស្រុកទាំងអស់ហើយក៏បានជាសះ ឬធូរស្បើយច្រើន មិនមានលឺថាខ្វះបច្ចេកទេសអីផង។
លោកបន្ថែមថា បើប្រជាជនងាកមកទទួល សេវាព្យាបាលក្នុងស្រុកគឺល្អជាង ហើយរើសពេទ្យដែលខ្លួនទុកចិត្តទៅ ហើយប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ពីព្រោះក្នុងស្រុកមានពេទ្យពូកែៗល្អៗច្រើន មិនមែនអន់ទាំងអស់ទេ ហើយក៏បាននៅកៀកបងប្អូនញាតិមិត្ត ហូបអាហារក្នុងស្រុកឯង និយាយភាសារជាតិឯងយល់ច្បាស់ អស់សេចក្តី មិនបាច់ឆ្លងអ្នកបកប្រែ ចាយលុយតិចច្រើន គឺទៅតាមថ្នាំសង្កូវ និងវិធីព្យាបាល និងប្រភេទជម្ងឺផ្សេងៗ តែបើសរុបការចំណាយក៏នៅតែទាបជាង ចាយក្រៅស្រុកដែរ ។
លោកក៏ដឹងថា ក៏នៅមានអ្នកគេបរទេសនិយម ច្រើនដែរ “តែបើខាងក្រុមគ្រួសារលោកវិញ គឺខ្មែរនិយមជាង ❤️🙏 មិនដែលបរទេសណាស្រលាញ់បារម្មណ៍ខ្មែរ ដូចខ្មែរគ្នាឯងទេ”។
លោកបានបន្តលើកទឹកចិត្ត ឲ្យពេទ្យជំនាញៗក្នុងស្រុកយើង បន្តពួតដៃគ្នាពង្រឹងគុណភាពបច្ចេកទេស និងសេវាមើលថែរព្យាបាល លោកផ្ទាល់ចង់ឃើញពេទ្យខ្មែរ រីកចម្រើនបានលឿន ខ្មែរអាចធ្វើបានដូចគេ វេជ្ជសាស្ត្រខ្មែរក៏នឹងធ្វើបានដូចគេដែរ 🤝🙏🏥🏨 ចុងក្រោយ លោកក៏សុំឲ្យមានការគាំទ្រ ពីសំណាក់ប្រជាជនខ្មែ រឲ្យងាកមកគាំទ្រសេវា ក៏ដីចជាផលិតផលជាតិយើងផងដែរ ៕