ភ្នំពេញ៖ លោកឧកញ៉ា ជា សារ៉ន និងបក្ខពួក ប្រមាណជិត១០នាក់ ត្រូវបានកងកម្លាំងសមត្ថកិច្ចខេត្តកំពត ធ្វើការរឃាត់ខ្លួន ពាក់ព័ន្ធករណី ឆរបោក ប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគដីឡូតិ៍ នៅលើទឹកដីនៃខេត្តកំពត។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅព្រលប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានសរសេរយ៉ាងដូច្នេះថា «ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ២,៤៦១ គ្រួសារ សរុបទឹកប្រាក់ជិត៤0លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀត ក៏ត្រូវចាញ់ការបោកបញ្ឆោត របស់ក្រុមវិនិយោគដីឡូ អស់នេះ សូមបងប្អូនផ្សេងៗ ទៀតពិចារណាផងមុន និងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ» ។