ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះបំពេញការងារតាមបណ្ដាអង្គភាពចំណុះយោធភូមិភាគទី១, យោធភូមិភាគទី៤, យោធភូមិភាគទី៥ និងយោធភូមិពិសេស ដើម្បីពិនិត្យវឌ្ឍនភាពការងារ, ការហ្វឹកហ្វឺន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព។

នាយទាហាន នាយទាហានរង និងពលទាហានតាមបណ្តាកងឯកភាពទាំងអស់ សូមគោរពថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលតែងយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីការលើកកម្ពស់សមត្ថភាព និងសុខុមាលភាពរបស់កងទ័ព ដែលជាកម្លាំងស្នូលនៃខឿនការពារជាតិ៕



























