ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក ឃី កុសល ប្រធានក្រុមការងារយុវជន គណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្ត របស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយផ្ទាល់ និងតាមរយៈវីដេអូពីចម្ងាយ ដែលមានសមាសភាពចូលរួម លោក លោកស្រី នាងកញ្ញា អនុប្រធានក្រុមការងារយុវជន សមាជិកសមាជិកាអចិន្រ្តៃយ៍ និងសមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្ស សរុបចំនួន ៦៥ រូប។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំ ខែមេសា ឆ្នាំ២០២៣ និងទិសដៅការងារបន្ត ។
អង្គប្រជុំក៏បានពិនិត្យលើពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព អាទិភាពឆ្ពោះ ទៅកាន់ការបោះឆ្នោត របស់ក្រុមការងារ យុវជនគណបក្សក្រសួង។
យោងតាមការណែនាំរបស់គណៈកម្មាធិការគណបក្ស ក្រសួងអង្គប្រជុំបានពិនិត្យវឌ្ឍនភាពវគ្គបណ្តុះបណ្តាលយុវជនឆ្ពោះទៅកាន់ការបោះឆ្នោត ដែលគ្រោងរៀបចំនៅខែឧសភា និងពិភាក្សាពីកម្មវិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រោមអធិបតីភាព ប្រធានគណៈកម្មាធិការបក្សក្រសួង និងការកៀគរសមាជិក សមាជិកាចូលរួមកម្មវិធីបរិច្ចាកឈាមនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ។
ជាមួយគ្នានេះដែរ លោកប្រធាន បានកោតសរសើរ ដល់ក្រុមការងារយុវជន គណបក្ស ក្រសួងដែលបានប្រឹងប្រែងអនុវត្តការងារ បានយ៉ាងល្អប្រសើរនាពេលកន្លងមក និងបានក្រើនរំលឹកដល់ក្រុមការងារ យុវជនគណបក្សមូលដ្ឋាន និងក្រុមសកម្មជនយុវជន នៃគណៈកម្មាធិការសាខាបក្ស ត្រូវពង្រឹងរបបប្រជុំជីវភាពឱ្យបានទៀងទាត់៕