ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដាំផ្ញើសារ ទៅកាន់ អេង ឆៃអ៊ាង ជុំវិញការតែងតាំងតួនាទី ចំពោះអតីត សកម្មជនប្រឆាំងដែលស្ម័គ្រចិត្ត សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្លែងចេញពីរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិក អប់រំជាង ២ពាន់នាក់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោបានហៅលោក អេង ឆៃអ៊ាងថា ជាមេល្បែង “អាមួយនៅបន ល្បែងជាប់នោះ (អេង ឆៃអ៊ាង) គេបង្ហោះឌឺថា បើចង់បានធ្វើអ្នកធំ ទាល់តែដើរចេញពីគណបក្សប្រឆាំង ហើយចូលទៅ ជាសមាជិកគណបក្សប្រជាជនកម្ពុជា” ។
សម្ដេចតេជោផ្តាំថា «ចាំតើអាពៅ! តែបើអាពៅឯងមក អាញ់លើកលែងទោស ហើយតែងតាំងហ្អែង ឲ្យធ្វើអ្វីមួយ នៅក្នុងរដ្ឋាភិបាល ហ្អែងសាកមើល នេះចំពោះអាមេល្បែង»។
សម្ដេចបន្ថែមថា បុគ្គលនេះ លេងល្បែងតាំងពីនៅស្រុកខ្មែរ រហូតដល់សហរដ្ឋអាមេរិកទៀត។
ត្រង់ចំណុចនេះ សម្ដេចតេជោបានក្រើនរំលឹកដល់សកម្មជនដែលតែងតែចូលរួមឧបត្ថម្ភជាថវិកា ដល់អ្នកនយោបាយ ធុននេះ (ញៀនល្បែង) គួរពិចារណាឡើងវិញ ថាត្រូវបន្តនិងបញ្ឈប់ត្រឹមនេះ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
