ភ្នំពេញ ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោល នូវអនុក្រឹត្យថ្មី ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីការកំណត់តំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។
ក្នុងអនុក្រឹត្យរបស់របស់រាជរដ្ឋាភិបាល ចុះហត្ថលេខា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានដាក់ឲ្យអនុវត្តឡើងវិញ នូវអនុក្រឹត្យចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតតន្លេមេគង្គ៕



