ព័ត៌មានជាតិ

ទីបំផុត! ឧកញ៉ា ជា សារ៉ន និងបក្ខពួក ត្រូវបានឃុំខ្លួននៅពន្ធនាគារ

ភ្នំពេញ ៖ ក្រុមឧកញ៉ា ជា សារ៉ន និងបក្ខពួកជិត១០នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធករណីឆបោក ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ សរុបជាទឹកប្រាក់ជិត៤០លានដុល្លារ ក្រោមរូបភាព វិនិយោគដីឡូតិ៍ នៅលើទឹកដីនៃខេត្តកំពត។

យោងតាមស្នងការដ្ឋាន នគរបាលខេត្តកំពត បានឲ្យដឹងថា ក្រុមឧកញា ជា សារ៉ន និងបក្ខពួកដែលបានឆបោក ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានចៅក្រមស៊ើបសួរ ចោទប្រកាន់ពីបទឆបោក មានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារ ខេត្តកំពត នៅរសៀលថ្ងៃទី២៧មេសា នេះរួចរាល់ ហើយតុលាការ នឹងបន្តនីតិវិធីជាមួយតំណាងក្រុមហ៊ុន ពាក់ព័ន្ធសំណងជូនប្រជាពលរដ្ឋ ៕

To Top