ព័ត៌មានជាតិ

នាយឧត្តមនាវី ទៀ វិញ ចូលរួមកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចតេជោ

ភ្នំពេញ៖ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈវីដេអូ Conference នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ ទាក់ទងប្រធានបទពីរ ។

ប្រធានបទទាំង២នោះ ៖ ទី១-សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងទី២-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណ:រដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ៕

To Top