នយោបាយ

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅក្រុមប្រឆាំង ថាបរទេសគ្មានលទ្ធភាព សម្លាប់ខ្មែរបានឡើយ

" "

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការផ្ដាំសារទៅក្រុមប្រឆាំងជ្រុលនិយម ឱ្យដឹងថា បរទេសគ្មានលទ្ធភាព សម្លាប់ខ្មែរដូចអ្នក (ក្រុមប្រឆាំង) ចង់បាននោះឡើយ។

តាមរយៈឆេណែលតេលេក្រាម នៅរាត្រីថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវឃ្លីបវីដេអូនិងរូបភាពជាច្រើនសន្លឹក ដោយភា្ជប់នូវខ្លឹមសារទាំងស្រុងថា៖

" "

«ការប្រជុំតាម zoom របស់ពួកអ្នកមិនអាច លាក់បាំងបានទេបើទោះពួកអ្នកនៅក្រៅ ប្រទេសនិងតាំងខ្លួនជាក្រុមស៊ីវិលក៍ដោយ ការប្រជុំថ្ងៃ៣០មេសា ២០២៣នេះខ្ញុំជួយ ផ្សាយឲ្យពួកអ្នកទៅចុះ។

" "

តើពួកអ្នកចង់បំផ្លាញកម្ពុជា ដល់ណាទៀត?

ពួកអ្នកចង់បានប្រជាធិបតេយ្យ តែប្រឆាំងជាមួយការបោះនិងត្រៀមខ្លួន ប្រកាសប្រឆាំងលទ្ធផលបោះឆ្នោត។

ពួកអ្នកជាជនជាតិខ្មែររស់នៅបរទេសនិង មានសញ្ជាតិបរទេសមិនស្គាល់សេចក្តី ត្រូវការប្រជាជន នៅក្នុងប្រទេសនោះ ឡើយ។

សូមអ្នកកុំភ្លេចថាបរទេសគ្មានលទ្ធភាព សម្លាប់ខ្មែរដូចអ្នកចង់បាននោះឡើយ។

សូមអ្នកកុំភ្លេចថា មនុស្សនៅជាមួយអ្នកក៍មានមនុស្សរបស់ខ្ញុំដែរ។

ពួកអ្នកមកលេងស្រុក លំបាកបន្តិចហើយ ព្រោះពួកអ្នកត្រូវបានចាត់ទុកថា ជាក្រុមជ្រុលនិយមបំផ្លាញជាតិ» ៕

To Top