ព័ត៌មានជាតិ

ប្រធាន ACU បង្ហាញពីបទពិសោធន៍ ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍

ភ្នំពេញ ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញបទពិសោធន៍ ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ បានចែករំលែកដល់រចនាសម្ព័ន្ធគណៈចលនាមហាជន ជាសមាជិកគណប្រជាជនកម្ពុជា នាថ្ងៃ៣០ មេសា ។

លោក ឱម យ៉ិនទៀង បានគូសបញ្ជាក់ ពីភាពចាំបាច់ និងសារៈសំខាន់ នៃការងារគ្រប់គ្រងបញ្ហាសតិអារម្មណ៍ សម្រាប់ការងារអប់រំនយោបាយ និងសកម្មភាពរបស់បក្ស ជាពិសេសក្នុងការវាយតម្លៃវិភាគ បូកសរុបនូវសកម្មភាព និងសភាពការណ៍ដែលកើតមាន ក្នុងមូលដ្ឋានជាប្រចាំ។

លោកបានលើកឡើងថា ការគ្រប់គ្រងសមរភូមិសតិអារម្មណ៍ មិនមែនត្រឹមជាការក្តាប់សភាពការណ៍ប៉ុណ្ណោះទេ តែក៏ជាការជំរុញឲ្យមានការយល់ដឹងត្រឹមត្រូវ និងវិជ្ជមានអំពីគណបក្ស កម្មវិធីនយោបាយ សភាពការណ៍ជាតិ-អន្តរជាតិ ព្រមទាំងទង្វើដ៏ល្អប្រពៃ របស់មន្ត្រីបក្សក្នុងមូលដ្ឋាននីមួយៗ។

ជាមួយគ្នានោះដែរ លោកបានលើកទឹកចិត្តឲ្យមន្រ្តី សមាជិក សមាជិកា និងសកម្មជនគណបក្ស ត្រូវរៀនសូត្រតាមគម្រូវីរភាពរបស់ថ្នាក់ដឹកនាំកំពូល របស់គណបក្ស លើការងារសតិអារម្មណ៍ និងបន្តខិតខំពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីអនុវត្តការងារមហាជន ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែម ៕

To Top