ព័ត៌មានជាតិ

សម្តេចតេជោ ៖ ចំណតកំពង់ផែកុងតឺន័រ ព្រះសីហនុ កើតពីចរិកយុទ្ធសាស្ត្រ រវាងនាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន ខណៈជប៉ុន ឲ្យខ្ចីជាង៧០០លានដុល្លារ

" "

ភ្នំពេញ ៖ ថ្លែងចេញពីខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថាចំណតកំពង់ផែព្រះសីហនុ ដែលប្រកាសដាក់ដំណើរពេលនេះ គឺកើតចេញពីចរិកយុទ្ធសាស្ត្រ រវាងនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីជប៉ុន ខណៈជប៉ុនបានឲ្យខ្ចីលុយ ជាង៧០០លានដុល្លារសាងសង់។

ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃ១ ឧសភា សម្តេចតេជោមានប្រសាសន៍ថា កាលពីមុនជប៉ុនមិនដែលឲ្យខ្ចីលុយនោះទេ ដោយសារកម្ពុជា មិនទាន់សងលុយជប៉ុនរួច ប៉ុន្តែនៅពេលសងរួចជប៉ុន បានឲ្យខ្ចីលុយ សាងសង់ចំណតកំពង់ផែនកុងតឺន័រនេះ ជាង៧០០លានដុល្លារ។

" "

សម្តេចតេជោបានឲ្យដឹងថា “ចំពោះការបើកការដ្ឋានសាងសង់ ចំណតកំពង់ផែកុងតឺន័រនេះ គឺធ្វើឡើងមានចរិកយុទ្ធសាស្ត្រ ក្នុងការព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីជប៉ុន និងកម្ពុជា”។ ចំពោះការចរចាជាមួយជប៉ុន សម្តេចថា “ខ្ញុំតែងអំពាវនាវឲ្យជប៉ុនពង្រីក ឲ្យបានល្បឿនលឿនបំផុត កំពង់ផែនទឹកជ្រៅនៅព្រះសីហនុនេះ” ។

" "

សម្តេចនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា ក្នុងជំនួបជាមួយអតីតនាយរដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិន ស៊ូអាបេ គឺបានពិភាក្សានិងឯកភាពគ្នាពីការចាប់យកចំណុចស្នូល គឺការផ្តល់ភស្តុភាកម្មក្នុងសមុទ្រ ។ ក្នុងជំនួបនោះសម្តេចក៏បានស្នើអំពាវនាវ ឲ្យអតីតនាយករដ្ឋមន្ត្រីជប៉ុន ធ្វើយ៉ាងណាឲ្យកំពងផែព្រះសីហនុនេះមានជម្រៅកាន់តែជ្រៅ។ បន្ទាប់មកមានជំនួបជាមួយ នាយករដ្ឋមន្ត្រីជប៉ុន្តែបច្ចុប្បន្ន ក៏សម្តេចស្នើសុំឲ្យមានការមានធ្វើ ឬស្តារកំពង់ផែហ្នឹង ឲ្យជម្រៅកាន់តែជ្រៅផងដែរ។

សម្តេចតេជោបន្តថា ការពន្លឿនឲ្យជប៉ុន ធ្វើកាន់តែជ្រៅនោះដោយសារ តែនៅមុនពេលកំពង់ផែ បានពង្រីកជម្រៅទឹកមានជាង៨ម៉ែត្រ ប៉ុន្តែជប៉ុនបានជួយជីក ឲ្យជ្រៅរហូតដល់៩ម៉ែត្រ២តឹក។

សម្តេចតេជោបញ្ជាក់ថា «ជម្រៅ៩ម៉ែត្រ២តឹកនេះ យើងទទួលបានទំនិញបានតែ១៨% នៃនាវាទេ ព្រោះថានាវាធំៗអត់បានចូលមកដល់ទេ ។ អីចឹងតម្លៃដឹកជញ្ជូនដែលអ្នកវិនិយោគមកកម្ពុជា ហើយត្រូវដឹកទៅកន្លែងឆ្ងាយទៀត»។

សម្តេចក៏បានលើកឡើងទៀតថា នៅឆ្នាំ២០២៤ខាងមុខ ក៏ត្រូវបន្តធ្វើទោះបីជាពង្រីក៣០០ម៉ែត្រ ហើយនៅពេលបន្តទៅមុខទៀត ក៏នឹងត្រូវមានកុងតឺន័របន្ថែមគឺមានពី៥សែន៥ម៉ឺនកុងតឺន័រ ទៅ១លានកុងតឺន័រ ប៉ុន្តែនៅតែទទួលបានប្រមាណ១៨%ដដែលនៃសមត្ថភាពក្នុងកំពង់ផែ។ នៅក្នុងឆ្នាំ២០២៦ជំហានទី១ ជម្រៅទឹកនឹងឡើងដល់១៤ម៉ែត្រ៥តឹក ហើយក្នុងជម្រៅនេះ នឹងផ្តល់ឱកាសឲ្យវានាចូលបានរហូតដល់៩៣% ខណៈនេះទទួលបានតែ១៨% ដោយខាតបង់លើថ្លៃដឹកជញ្ជូន២០០ដុល្លារក្នុងមួយកុងតឺន័រ។ ផ្ទុយទៅវិញនៅពេលសាងសង់រួច នឹងអាចឲ្យនាវាចូលបាន៩៣% និងចំណេញប្រាក់២០០ដុល្លារ។ នៅឆ្នាំ២០២៨ ជំហានទី២ កំពង់ផែកុងតឺន័រ នឹងមានប្រវែង៤០០ម៉ែត្រជាមួយជម្រៅ១៦ម៉ែត្រ៥តឹក ពេលនោះ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកមិនចាំបាច់ទៅកំពង់ផែណា ឬទៅផ្ទេរទំនិញកំពង់ផែណានោះទៀតទេ។ ចំពោះចំណតកុងតឺន័រថ្មីជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជាមួយជម្រៅទឹក១៧ម៉ែត្រ៥០នោះ កម្ពុជានឹងមានចំណតកំពង់ផែមួយដូចបណ្តាប្រទេសនានាលើពិភពលោក។

សម្តេចគូសបញ្ជាក់ថា «ចំណុចនេះគឺជាយុទ្ធសាស្ត្រយើង! បើនិយាយពីមនុស្ស បើយើងស្ទះអាហារនៅកំពងកៗយើងមិនអាចចិញ្ចឹមសេរីរាង្គបានទេ»៕

To Top