ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យអ្នកចោទថា រដ្ឋាភិបាលភ្នំពេញពុករលួយ យកលុយជំនួយជប៉ុន ទៅសួរជប៉ុន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយកនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ឲ្យអ្នកដែលចោទប្រកាន់ថា រដ្ឋាភិបាលក្រុងភ្នំពេញ ពុករលួលួចជំនួយជប៉ុន ទៅសួរជប៉ុនផ្ទាល់ទៅ តើវាយ៉ាងម៉េច?។

សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងជប៉ុន នាថ្ងៃទី១ ឧសភា ។

សម្តេចបន្តយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា អ្នកខ្លះថា ជប៉ុនជួយលុយមកកម្ពុជាច្រើនណាស់…ឲ្យខ្ចីហើយពួកភ្នំពេញពុករលួយ អីចឹងសូមទៅសួរជប៉ុនខ្លួនឯងទៅ។ ខ្ញុំអត់ដឹងទេ ជប៉ុនគេដេញថ្លៃសាងសង់អ្វីនៅទីក្រុងតូក្យូ រួចហើយជប៉ុនមកធ្វើ(ចំណតផែ) ដល់សម្ពោធហៅខ្ញុំមក ហើយខ្ញុំយ៉ាងម៉េចបានកាន់លុយជប៉ុន»។

សម្តេចតេជោលើកឡើងទៀតថា អ្នកនៅក្រៅប្រទេសចោទ រដ្ឋាភិបាលក្រុងភ្នំពេញ ពុករលួយកិបកេងស៊ីលុយជប៉ុន សូមប្រាប់ទៅជប៉ុន មិនមែនជាប្រទេសល្ងង់ទេ គឺជាប្រទេសមានការគ្រប់គ្រងម៉ត់ចត់ ។ គ្មានប្រទេសណាឲ្យលុយមកស្រស់ ហើយមានលទ្ធភាពដកយកលុយ នឹងមកចាយនោះទេ។ ចំណុចនេះនិយាយគ្នាឲ្យច្បាស់។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងកំពង់ផែនព្រះសីហនុ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ៕

To Top