ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការបរទេស៖ និស្សិតខ្មែរទាំង ៦នាក់ រៀននៅស៊ូដង់ មកដល់កម្ពុជាហើយ

ភ្នំពេញ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា និស្សិតខ្មែរចំនួន ៦នាក់ (ស្រី ២នាក់) ដែលសិក្សានៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងទី២៩ ខែមេសា ឆ្នាំ២០២៣ ។

បើតាមលោក អាន សុខខឿន បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរបាយការណ៍របស់ស្ថានទូតកម្ពុជា ប្រចាំអេហ្ស៊ីប ខ្ញុំសូមជម្រាបជូនបន្ថែមថា និស្សិតខ្មែរទាំង៦រូបបានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣» ។

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា បរទេសសម្រុកជម្លៀសពលរដ្ឋរបស់ពួកគេ ចេញពីស៊ូដង់ដែលហែកហួរ ដោយភាពអនាធិបតេយ្យ ជាកន្លែងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ខណៈការប្រយុទ្ធគ្នាបាន អូសបន្លាយរយៈពេលដប់ថ្ងៃ រវាងកងកម្លាំងស្មោះត្រង់នឹងឧត្តមសេនីយពីររូប ៕

To Top