ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើក៏ជាសំណូមពរ ឱ្យមានការចាប់ខ្លួនបុរសម្នាក់ ដែលមានគណនីហ្វេសប៊ុក ឈ្មោះ «Heng Sara» ដែលបានបង្ហោះរូបភ្ជាប់ជាមួយនឹងសំបុត្រចូលទស្សនា ព្រឹត្តិការណ៍ ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ លោក ខៀវ កាញ្ញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «ពេលមានអ្នកឆ្លៀត ខ្ញុំមានសំណូមពរសូមចាប់មនុស្សនេះ យកមកផ្តន្ទាទោស ព្រោះមិនខុសពីពួកក្រុម Mech Dara ដែលប្រឹងបំផ្លាញការប្រឹងប្រែង របស់រាជរដ្ឋាភិបាលទេ គឺពួកគេប្រឹងបំផ្លាញ ទំនុកចិត្តប្រជាជន លើរាជរដ្ឋាភិបាលថែមទៀត» !៕